Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១០ម៉ឺននាក់ហើយ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ កើនឡើងលើស១០០.០០០នាក់ ។

សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសបានកើនឡើងដល់ ១០០.៧១៦នាក់ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន១.១១៧នាក់ ដែលបានចុះក្នុងបញ្ជី គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ។

ចំនួនអ្នកស្លាប់ បានកើនឡើងដល់៨០៩នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១៤នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរនោះ បានកើនឡើងពី៣៨៩ដល់៣៩០នាក់ ហើយក្នុងចំណោមអ្នកជំងឺ ៧៦៤នាក់ បានសម្រាកនៅមន្ទីរពេទ្យ ។

សរុបអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់៧៧.៧៨៥នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែម ចំនួន៣.២០៦នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺធ្ងន់ធ្ងរ បានថយចុះ២២.១២២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top