Covid-19

សម្ដេចតេជោ៖ នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់ សូមពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេសការពារខ្លួន ចៀសផុតពីជំងឺឆ្លងCovid-19

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាលើកឡើងថា តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល សម្លាប់មេរោគអោយបានជាប្រចាំ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២០នេះថា” នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាស នៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយ បានជាប្រចាំ។

នៅថ្ងៃនេះ តាមរបាយការណ៍ អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញ មកដល់នេះមានអ្នកឆ្លងសរុប ២៧៤នាក់ បានជាសះស្បើយចំនួន២៦៦នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន១នាក់។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រីករាយជាមួយក្រុមគ្រួសារមិត្តភក្កិបងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយ ទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួម គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top