Covid-19

ពលរដ្ឋនៅក្នុងប្រទេសឡាវ ប្រមាណជាង២.៧០០នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ទប់ស្កាត់ការឆ្លងជំងឺ កូវីដ១៩

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការអន្តរាគមន៍ជាតិ របស់ប្រទេសឡាវ សម្រាប់កិច្ចការទប់ស្កាត់ និងត្រួតពិនិត្យជំងឺ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តាមការត្រួតពិនិត្យ មានពលរដ្ឋចំនួន២.៧០៩នាក់ ត្រូវបានដាក់ឲ្យដឹងដាច់ដោយឡែកពីគេ ស្របពេលដែលជំងឺកូវីដ១៩ កំពុងបង្កការបញ្ហាជាច្រើន ។

លោក Sisavath Soutthaniraxay អគ្គនាយករង នៃនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លង ចំណុះឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសឡាវ បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ពលរដ្ឋចំនួន២.៧០៩នាក់ ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ នៅក្នុងមជ្ឈមណ្ឌលចំនួន៤៤កន្លែង នៅទូទាំងប្រទេស ។

លោក Sisavath បានថ្លែងថា រដ្ឋាភិបាលឡាវ បន្តអនុវត្តវិធានការណ៍ការពារ និងធ្វើការត្រួតពិនិត្យយ៉ាងជិតស្និទ្ធបំផុត ដល់ការចូលមកកាន់ប្រទេសឡាវ ។ ពលរដ្ឋដែលបានចូលមកដល់ទឹកដីឡាវ ត្រូវតែបញ្ជូនទៅកាន់ មជ្ឈមណ្ឌលចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងវីរុស ។

ប្រទេសឡាវ បានប្រកាសថា ករណីដំបូងនៃអ្នកឆ្លងជំងឺកូវីដ១៩ តែ២ករណីប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី២៤ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top