Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៦លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៦លាននាក់ គិតត្រឹមថ្ងៃចន្ទ ។

សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៦.០០២.៦១៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៨៣.២០៣នាក់ គិតត្រឹមម៉ោង១១និង២៨ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៥និង២៨នាទី ម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍ថា មានករណីឆ្លងជំងឺចំនួន ៧០៦.៧៣១នាក់ ។ រដ្ឋតិចសាស់ និងផ្លរីដា មានអ្នកឆ្លងជំងឺលើសពី ៦២០.០០០នាក់ បន្ទាប់មកទៀតមានក្រុងញ៉ូវយ៉ក ដែលមានអ្នកឆ្លងជំងឺ ចំនួន៤៣៤.១០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top