Covid-19

២ថ្ងៃជាប់គ្នា បារាំង មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ៧ពាន់នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង បានបញ្ជាក់ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧.១៥៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាតួលេខមួយប្រៀបធៀបនឹងថ្ងៃមុននេះមួយថ្ងៃគឺមានចំនួន (៧.០១៧នាក់) ។

នេះជាលើកទី៤ហើយដែលប្រទេសបារាំង បានកត់ត្រាចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃដែលបានកើនឡើងលើសពី៧.០០០នាក់ ដែលចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។ នៅថ្ងៃអង្គារនេះ មានករណីថ្មីចំនួន៧.៣១៩នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង និងមានចំនួនច្រើនបំផុត (៧.៥៧៨នាក់)ត្រូវបានកត់ត្រានៅថ្ងៃទី៣១ ខែមីនា ។

ក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺចាប់តាំងពីផ្ទុះជំងឺបានកើនឡើងពី២១ដល់៣០.៧០៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top