Covid-19

រយៈពេលត្រឹម ២៤ម៉ោង ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅអង់គ្លេសមានជិត ៣ពាន់នាក់

ឡុងដ៍៖ តួលេខ របស់ក្រសួងសុខាភិបាល បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស បានចុះបញ្ជីករណីឆ្លងវីរុសថ្មី ចំនួនជិត ៣.០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងដែលជាកម្រិតមួយ មិនត្រូវបានគេមើលឃើញ ចាប់តាំងពីចុងខែឧសភា។

រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានស្លាប់ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ ដែលធ្វើឱ្យចំនួនប្រជាជនអង់គ្លេស សរុបដល់ ៤១.៥៥១ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅអឺរ៉ុប។

លើសពីនេះទៀតករណីថ្មី ចំនួន ២.៩៨៨ ករណី ត្រូវបានកត់ត្រា ដែលខ្ពស់ជាងចំនួន ១,៨១៣ ដែលបានចុះបញ្ជី កាលពីថ្ងៃសៅរ៍។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Matt Hancock បានលើកឡើងថា“ ការកើនឡើង នូវចំនួនករណីឆ្លង ដែលយើងបានឃើញនៅថ្ងៃនេះ គឺទាក់ទងនឹងករណីប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពី ២,៩៥៩ នៅថ្ងៃទី ២៣ ខែឧសភា”៕ ដោយ៖ ឈូក បូរ៉ា

To Top