Covid-19

បុគ្គលិកអង្គការសហប្រជាជាតិ ជាង២០០នាក់​ ក្នុងប្រទេសស៊ីរី ឆ្លងជម្ងឺកូវីដ១៩

បរទេស៖ បុគ្គលិកពេទ្យ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា សមាជិកបុគ្គលិក អង្គការសហប្រជាជាតិជាង២០០នាក់ បានឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសស៊ីរី ស្របពេល ដែលអង្គការពិភពលោកនេះ បង្កើនផែនការបន្ទាន់ ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតយ៉ាងលឿន របស់មេរោគថ្មីនេះ នៅក្នុងប្រទេសស៊ីរី។

លោក ia, Imran Riza មន្ត្រីសម្របសម្រួលផ្នែកលំនៅស្ថាន និងជាអ្នកសម្របសម្រួល ផ្នែកមនុស្សជាតិ បាននិយាយប្រាប់ ប្រមុខថ្នាក់ដឹកនាំ របស់ទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្នុងលិខិតមួយ ដែលចែកជូនដល់បុគ្គលិកថា អង្គការសហប្រជាជាតិ កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរក្សាសន្តិសុខបរិវេណអគារពេទ្យ សម្រាប់ការព្យាបាយ។

នៅក្នុងលិខិតមួយ ដែលបានបែកធ្លាយដល់សារព័ត៌មាន មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បាននិយាយយ៉ាងដូច្នេះថា “ករណីឆ្លងជាង២០០ករណី ត្រូវបានគេរាយការណ៍ នៅក្នុងចំណោមសមាជិកបុគ្គលិក អង្គការសហប្រជាជាតិ ដែលខ្លះកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ហើយមនុស្ស៣នាក់ គឺត្រូវបានជម្លៀសចេញ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top