Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី លើសពី ៣.២០០នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៤១.៩៨៧នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃចំនួន៣.២៨១នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។

នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺក៏បានកើនឡើងដល់១៨៥.១៧៨នាក់ដែរ បន្ទាប់ពីមានសេចក្តីរាការណ៍ថា មានអ្នកជំងឺចំនួន២៨៦បន្ថែមទៀតបានរួចពីសេចក្តីស្លាប់ដោយសារជំងឺ ។

នាយកដ្ឋានដដែលបានឲ្យដឹងទៀតថា អ្នកជំងឺចំនួន២៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកើនឡើងដល់៣.៩១៦នាក់ ។

ក្រុមម៉ានីល មានតំបន់ ឬខេត្តចំនួន៥ដែលមានអ្នកឆ្លង ជំងឺកូវីដប្រចាំថ្ងៃដែលបានរាយការណ៍ថា ខ្ពស់ គិតត្រឹមថ្ងៃអង្គារនេះ មានរហូតដល់១.៤២០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top