Covid-19

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មានករណីជនជាតិចិន ០២នាក់ បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ គ្រា រង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពិតប្រាកដមែន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មានករណីជនជាតិចិន ០២នាក់ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ គ្រារង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពិតប្រាកដមែន។

បើតាមអ្នកនាំពាក្យ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិន មកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោកស្រី វណ្ណឌីន បញ្ជាក់ថា «ហេតុការណ៌បានកេីតឡេីង ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ ក៏មានទំនាស់គ្នីគ្នា គាត់ បន្ទាប់មក ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០»។ «បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរក បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត» ។

To Top