Covid-19

មីយ៉ាន់ម៉ា រឹតត្បិតការធ្វើដំណើរក្នុងស្រុក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹង អំពីការរឹតត្បិត សម្រាប់ការធ្វើដំណើរក្នុងស្រុក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ។

គណៈកម្មាធិការមជ្ឈិមជាតិបង្ការ ត្រួតពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ បានឲ្យដឹងនៅក្នុងសារមួយ ដល់សាធារណជនថា បានជំរុញឲ្យពលរដ្ឋកុំធ្វើដំណើរ លើកលែងតែសម្រាប់ព្យាបាលជំងឺ និងមានបញ្ហាផ្សេងៗ ដែលត្រូវសង្រ្គោះបន្ទាន់ប៉ុណ្ណោះ ។

ប្រទេសនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើង នៃអ្នកឆ្លងជំងឺក្នុងស្រុក ក្នុងអំឡុងពេល ដែលមានរលកទី២ នៃការផ្ទុះជំងឺកូវីដ១៩ ដែលបានកើតឡើងម្តងទៀត កាលពីថ្ងៃទី១៦ ខែសីហា ។

គួរបញ្ជាក់ថា ជំងឺកូវីដ១៩ បានរកឃើញជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top