Covid-19

ឆ្លងទៀតហើយ! ចិន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដែនដីគោក ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន១៥នាក់ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ដែលលើសពីថ្ងៃមុន ដែលមានចំនួន៧នាក់ ។

គណៈកម្មាធិការ សុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកទំាងអស់គ្នាដែលបានឆ្លងជំងឺ គឺជាអ្នកដែលមកពីខាងក្រៅ ហើយឆ្លងនោះ ពាក់ព័ន្ធនឹងការធ្វើដំណើរពីបរទេស ដែលជាថ្ងៃទី២៦ហើយ សម្រាប់ករណីឆ្លងក្នុងស្រុក មិនទាន់មានកើតឡើងនោះទេ ។

ចំនួនអ្នកមិនទាន់ មានរោគសញ្ញាជំងឺថ្មី ក៏បានកើនឡើងដល់២២ ដោយពី១៥នាក់កាលពីថ្ងៃមុន ។ ប្រទេសចិន មិនបានធ្វើចំណាត់ថ្នាក់អ្នកជំងឺ ដែលមានរោគសញ្ញាទាំងនេះទេ ដែលគ្រាន់បញ្ជាក់ អំពីករណីជំងឺកូវីដ១៩តែប៉ុណ្ណោះ ។

សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងដែនដីគោក របស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ មានចំនួន៨៥.១៦៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅដដែល គឺមិនប្រែប្រួលឡើយ ចំនួន៤.៦៣៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×