Covid-19

វ៉ាក់សំាងទប់ទល់នឹង ជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា អាចរកបាននៅក្នុងត្រីមាសទី១ ឆ្នាំ២០២១

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា លោក Harsh Vardhan រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានថ្លែងកាលពីថ្ងៃអាទិត្យថា មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សំាងទប់ទល់នឹងជំងឺកូវីដ១៩នៅឡើយទេ ប៉ុន្តែវាអាចរួចរាល់ នៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ ។

រដ្ឋមន្ត្រីបានថ្លែង នៅគ្រាដែលគូសបញ្ជាក់ អំពីការហេតុការណ៍ដំបូង នៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមដែលមានឈ្មោះថា Sunday Samvaad ហៅគេហៅថា (សន្ទនាថ្ងៃអាទិត្យ)ថា “វាគឺត្រូវបានរំពឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ យើងនឹងបញ្ជាក់អំពីអត្តសញ្ញាណដែលបានដឹងពីលទ្ធផលនៃការវិនិច្ឆ័យទៅលើវ៉ាក់សាំងទាំងនេះ” ។

គាត់បានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងបានធ្វើឡើងដើម្បីធានាថា បណ្តារោងចក្រផលិតវ៉ាក់សាំង នឹងព្យាយាមផលិតវ៉ាក់សាំងទាំងនេះឲ្យកាន់តែច្រើនឡើងៗ ដូច្នេះហើយគឺថា យើងមិនបាត់បង់ឳកាសក្នុងការផ្តល់វ៉ាក់សំងដល់ពលរដ្ឋឡើយ” ។

ការធ្វើបទអត្ថាធិប្បាយរបស់គាត់ បានធ្វើឡើង នៅមុនថ្ងៃក្រោយពីវិទ្យាស្ថានសេរ៉ូម ដែលជារោងចក្រផលិតវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា ដែលបានលើកឡើងថា វិទ្យាស្ថាន នឹងផ្អាកសម្រាប់ការធ្វើវិនិច្ឆ័យក្នុងដំណាក់កាលពី៣ ដែលនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ក្រោយនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុនជីវសាស្ត្រអន្តរជាតិ AstraZeneca បានបញ្ឈប់ធ្វើការវិនិច្ឆ័យលើវ៉ាក់សាំង នៅក្នុងប្រទេសចំនួន៤ ដែលជាវិធានការបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top