Covid-19

ថៃ បន្តរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ នាំចូលពីក្រៅប្រទេសចំនួន ១០ករណីថ្មីទៀត នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៣ ៤៩០នាក់ និងស្លាប់ ៥៨នាក់

បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១០ ករណីបន្ថែមទៀត និងបានដាក់ឱ្យនៅដាច់ដោយឡែក ចំពោះអ្នកដែលមកពីប្រទេសចំនួន ៥ ហើយការរកឃើញថ្មីនៃមេរោគនេះ បានធ្វើឱ្យថៃ មានអ្នកឆ្លងមេរោគកូវីដ១៩នេះ បានកើនឡើងដល់ ៣.៤៩០ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បាននិយាយថា មានជនជាតិថៃ ៦ នាក់ និងជនបរទេស ៤ នាក់ ដែលគេបានរកឃើញថ្មីនេះ ពួកគេធ្វើដំណើរមកពីប្រទេសអេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង ប្រទេស យេម៉ែន។

សូមជម្រាបថា ក្នុងចំណោមករណីទាំងអស់ ៣.៤៩០ ករណី គឺមានអ្នកជំងឺចំនួន ៣.៣១៦ (៩៥%) ត្រូវបានព្យាបាលជាសះស្បើយ និងមានអ្នកជំងឺចំនួន ១១៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់នៅតែមានរហូតដល់ ៥៨ នាក់ចាប់តាំងពីថ្ងៃទី ២ ខែមិថុនា។

ករណី Covid-19 បានកើនឡើងចំនួន ២៧៨.៨៥៦ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដល់ ២៩,៧២ លាន នៅទូទាំងពិភពលោក។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកដោយសារមេរោគនេះ បានកើនឡើងដល់ ៩៣៩,១៤០ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top
×