Covid-19

ត្រឹមរយៈពេល ២៤ម៉ោង រុស្ស៊ីមាន អ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៦០០០នាក់

ម៉ូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺ COVID-១៩ របស់ប្រទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានចុះបញ្ជីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦.១៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបចំនួន ១.១០៩.៥៩៥ ករណី។

ជាមួយគ្នានេះដែរមានអ្នករាយការណ៍ថ្មី ចំនួន ៧១ នាក់បានរាយការណ៍ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៩.៤៨៩ នាក់។

ទីក្រុងមូស្គូដែលជាផ្នែកដ៏អាក្រក់បំផុតនៃប្រទេសរុស្ស៊ី ដោយបានរាយការណ៍ពីករណីថ្មីចំនួន ៩១៥ ករណីដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ ២៧៧ ៤០៨ ។

ប្រទេសរុស្ស៊ី បានមើលឃើញការកើនឡើងនៃការឆ្លងមេរោគប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញារួមទាំងនៅទីក្រុងមូស្គូ។ ក្នុងនោញមជ្ឈមណ្ឌលបានឲ្យដឹងថាការកើនឡើងនេះបណ្តាលមកពីការដែលទីក្រុងរដ្ឋធានីបានធ្វើការសាកល្បងបន្ថែមទៀតជាមួយនឹងអត្រាការរកឃើញមានប្រសិទ្ធិភាពជាងមុន៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top