Covid-19

ក្រិច មានអ្នកស្លាប់ដោយសារកូវីដ១៩ ជាលើកដំ់បូង់់នៅក្នុងជំរុំ ជនភៀសខ្លួន

អាតែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីរបស់ក្រិច បានប្រកាសអំពីអ្នកស្លាប់ដំបូងបង្អស់ដោយវីរុសកូរ៉ូណា នៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែង នៅជិតក្រុងអាតែន ដែលក្រុមជនភៀសខ្លួនទាំងនោះ បានរងការរិះគន់ទៅលើគោលការណ៍ ទប់ស្កាត់ជំងឺ របស់រដ្ឋាភិបាលក្រិច និងអឺរុប ។

ជនរងគ្រោះមានអាយុ៦១ឆ្នាំ ដែលត្រូវជាឳពុករបស់ជនជាតិអាហ្វហ្គានីស្ថាន ០២នាក់ ដែលគេជឿជាក់ថា ជាអ្នករស់នៅជំរុំ Malakassa នៅជិតក្រុង Athens ។ ក្រសួងស្វែងរកសិទ្ធិជ្រកកោន បានឲ្យដឹងដូច្នេះ ។ គាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នៅក្រុងអាតែន ។

គេបានដឹងថា នៅក្នុងជំរុំជនភៀសខ្លួនខាងលើ មានជនភៀសខ្លួនរស់នៅជាងពាក់កណ្តាលនៃជនអន្តោប្រវេសន៍ ២៤.០០០នាក់ នៅក្នុងជំរុំ Lesbos នៃប្រទេសក្រិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top