Covid-19

ទូតខ្មែរប្រចាំប្រទេសថៃ ស្នើសុំ៤ចំណុច ទៅភាគីថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុង ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ស្របពេលដែល រាជរដ្ឋាភិបាលថៃបាន ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេលមួយខែទៀត លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើសុំ៤ចំណុច ទៅកាន់លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក អ៊ូក សោភ័ណ បានស្នើសុំ៤ចំណុច ទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖

១-ស្នើសុំភាគីថៃជួយសម្រួល ដល់ពលករកម្ពុជា ដែលបានដំណើរការចូល មកធ្វើការក្នុងប្រទេសថៃ តាមប្រពន្ធ័ MoU ប៉ុន្តែមិនទាន់បានដំណើរការ ឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន នៅថៃសិន និងរង់ចាំក្រសួងការងារថៃ បើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។
២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការ ស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។
៣-ស្នើសុំសម្រួលបើកឱ្យ នាំចូលពលករបរទេស ចូលមកធ្វើការក្នុងប្រទេសថៃ តាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយ លើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។
៤-ស្នើសុំការនាំពលករចូលមកធ្វើការ នៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយ ក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។

ជាការឆ្លើយតប ភាគីថៃបានឆ្លើយតប និងស្នើចំនួនពីរចំណុចដូចខាងក្រោម:
-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុង បន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជា វិញឲ្យបានឆាប់ ។
-ស្នើឲភាគីកម្ពុជា ជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕

To Top