Covid-19

លោក ត្រាំ ថ្លែងថា ខ្ញុំមានអារម្មណ៍ថា “សុខភាពរឹងមាំ”

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកកំពុងស្ថិត នៅឯមន្ទីរពេទ្យយោធា កំពុងបន្តសម្រាកព្យាបាលជំងឺកូវីដ១៩ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ខ្ញុំមានអារម្មណ៍ថា “រឹងមាំ” ដែលនេះជាការធ្វើតេស្ត យ៉ាងពិតប្រាកដអំពីស្ថានភាពរបស់គាត់់។

លោក ត្រាំ បានថ្លែងនៅក្នុងខ្សែវីដេអូ ដែលមានរយៈពេល៤នាទីថា “ខ្ញុំមកទីនេះ មិនមានអារម្មណ៍អ្វីទេ ។ ខ្ញុំមានអារម្មណ៍ថា នាពេលនេះប្រសើរណាស់ ហើយយើងកំពុងធ្វើការងារ យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះរូបខ្ញុំ ដែលអ្នកទំាងអស់គ្នានៅគាំទ្រខ្ញុំ” ។

លោក ត្រាំ បានថ្លែងទៀតថា “ខ្ញុំគិតថា ខ្ញុំនឹងរកសភាពដើមវិញ ក្នុងពេលដ៏ខ្លីខាងមុខ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top