Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ២១ម៉ឺននាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ២១ម៉ឺននាក់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។

យោងតាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ជាមួយនឹងចំនួនករណី ឆ្លងថ្នាក់ជាតិកើនឡើងដល់ ៧,៤ លាននាក់ ចំនួនអ្នកស្លាប់ នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១០,០១៣នាក់ គិតត្រឹមម៉ោង ៣ និង២៣ នាទីម្សិលមិញនេះ។

រដ្ឋញូវយ៉កបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣៣២១៤ នាក់ស្ថិតនៅកំពូល នៃបញ្ជីអ្នកស្លាប់ ក្នុងកម្រិតនៃបណ្ដារដ្ឋ របស់សហរដ្ឋអាមេរិក។ រដ្ឋនីមួយៗនៃរដ្ឋតិចសាស់ រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋញូវជឺស៊ី មានអ្នកស្លាប់ជាង ១៦.០០០ នាក់ ហើយចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋផ្លរីដា មានលើសពី ១៤.០០០ នាក់។

នៅក្នុងនោះដែរ រដ្ឋដែលមានអ្នកស្លាប់ ច្រើនជាង ៨០០០ នាក់ ក៏រួមមានរដ្ឋម៉ាសាឈូសេត រដ្ឋអ៊ីលីណយ និងរដ្ឋផេនស៊ីលវេនៀផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top