Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី២៧ម៉ឺននាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២៧២.៣០៩នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៥.៥៣៤នាក់ ។

ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់១.៧៥៧នាក់ ដែលមានអ្នកស្លាប់បន្ថែម ចំនួន៣៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី៩០០នាក់ មកនៅត្រឹម៨៨០នាក់ ក្នុងចំណោមអ្នកជំងឺ ចំនួន១.៦៤៨នាក់ បច្ចុប្បន្ននៅឯមន្ទីរពេទ្យ ។

ចំនួនអ្នកជាសះស្បើយ ពីជំងឺបានកើនឡើងដល់២០៤.៣៥៥នាក់ ជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយបន្ថែម ចំនួន៨.៧២៦នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺជាក់ស្តែងនៅត្រឹម ៦៦.១៩៦នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top