Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង២៧.០០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់២៧.៩៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន១.៩១០នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេស ។

សេចក្តីប្រកាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់៦៤៦នាក់ ដែលមានអ្នកស្លាប់បន្ថែម ចំនួន៤៨នាក់ គិតត្រឹមថ្ងៃអាទិត្យ នៅក្នុងប្រទេសនេះ ។

តួលេខរបស់ក្រសួង បានឲ្យដឹងថា អ្នកជំងឺចំនួន៩.៧៤២នាក់ បានចាកចេញពីមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top