Covid-19

លោកត្រាំ បើកព្រឹត្តិការណ៍សាធារណៈធំ លើកទី១ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានរៀបចំព្រឹត្តិការណ៍ សាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីលោក ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ កាលពីជាងមួយសប្តាហ៍មុន ដែលបង្ហាញ ពីការជាសះស្បើយរបស់លោក ដោយមិនមានពេលវេលានៅសល់ រហូតដល់ការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកានោះទេ។

ប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋវ័យ ៧៤ ឆ្នាំ ដែលឈរនិយាយលើយ៉រនៅសេតវិមាន ជាមួយនឹងការពាក់ម៉ាស់ ហើយលោកបានដោះចេញភ្លាមៗ ដើម្បីថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្រ ដែលបានអបអរសាទរថា “ដំបូងខ្ញុំមានអារម្មណ៍អស្ចារ្យ”។

លោក ត្រាំ កំពុងដេញតាមគូប្រជែងប្រជាធិបតេយ្យ លោក Joe Biden អតីតអនុប្រធានាធិបតីអាយុ ៧៧ ឆ្នាំនៅក្នុងការស្ទង់មតិថ្នាក់ជាតិ ដោយទទួលបានលទ្ធផលកាន់តែច្រើន បន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង ដែលមានភាពច្របូកច្របល់ កាលពីថ្ងៃទី២៩ ខែកញ្ញា ដែលត្រូវបានត្រួតត្រា ដោយការរំខាន និងការប្រមាថ ហើយការប្រកាស របស់លោករយៈពេល ៣ ថ្ងៃ ដែលក្រោយមកលោក បានធ្វើតេស្ដរកមេរោគកូវីដ-១៩៕ ដោយ៖ ឈូក បូរ៉ា

To Top