Covid-19

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីប្រចាំថ្ងៃចំនួន៧.៣៣៤នាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារត្រួតពិនិត្យជំងឺជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ បានរក្សាកំណើនខ្ពស់ និងបានកើនឡើងក្នុងកំណត់ត្រាថ្មីដែលមានចំនួន៧.៣៣៤ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៤៨.៥៥៧នាក់ ។

ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃមុន មានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ មានចំនួន៦.៦៣៨នាក់ ។ នេះបើយោងទិន្នន័យបង្ហាញដោយវិទ្យាស្ថានខាងលើ ។ តួលេខប្រចាំថ្ងៃដែលបានកត់ត្រាំកាលពីថ្ងៃព្រហស្បតិ៍ បានកើនឡើងប្រមាណ១.៥០០នាក់ ធៀបនឹងថ្ងៃមុន ។

ការឆ្លងជំងឺពីមុនបានកើនឡើងខ្ពសប្រមាណ៦.៣០០នាក់ជាប្រចាំថ្ងៃ គិតត្រឹមចុងខែមីនា ។

យោងតាមវិទ្យាស្ថានបានបញ្ជាក់ថា ការកើនឡើងនៃអ្នកឆ្លងជំងឺ គឺដោយសារតែមានការនៅរួមគ្នាជាលក្ខណឯកជន ក្រុមគ្រួសារ និងជួបជុំមិត្តភ័ក្ត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×