Covid-19

តួលេខអ្នកស្លាប់ ដោយសារកូវីដ១៩ នៅអ៊ីរ៉ង់កើនដល់ ៣ម៉ឺននាក់ហើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីស្លាប់ចំនួនទៅដល់ ២៥៣ ករណីកូវីដ១៩ គិតត្រឹមមួយថ្ងៃចុងក្រោយ ហើយវាធ្វើឲ្យអ្នកស្លាប់សរុប នៅក្នុងប្រទេសអ៊ីរ៉ង់កើនដល់ ៣០ ១២៣ នាក់។

យោងតាមលោក Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឱ្យដឹងថា អ្នកជំងឺថ្មីចំនួន ៤ ១០៣ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ ក្នុងរយៈពេល ២៤ ម៉ោងដូចគ្នាហើយវា ធ្វើអោយចំនួនមនុស្ស ដែលបានឆ្លងនៅក្នុងប្រទេស កើនឡើងដល់ ៥២៦ ៤៩០ នាក់។

លោក Lari បានបន្តទៀតថា ក្នុងនោះផងដែរ មនុស្សសរុបចំនួន ៤២៣ ៩២១ នាក់បានជាសះស្បើយពីជំងឺនេះ ហើយត្រូវបានបញ្ជូន ចេញពីមន្ទីរពេទ្យ ខណៈដែល ៤ ៧២១ នាក់នៅតែស្ថិតនៅ ក្នុងមណ្ឌលថែទាំ យ៉ាងយកចិត្តទុកដាក់នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top