Covid-19

សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយ ជំងឺកូវីដ១៩ កើនឡើងលើសពី ២២ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សលើសពី ២២០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ។

សាកលវិទ្យាល័យបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់៨,២លាននាក់ ហើយចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់២២០.០២០នាក់ គិតត្រឹមម៉ោង៤និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង ២៥នាទីម៉ោង សកល ។

តួលេខសរុបបានបង្ហាញថា ក្រុងញ៉ូវយ៉ក ជារដ្ឋដែលមានសេចក្តីរាយការណ៍មកថា មានអ្នកស្លាប់ចំនួន៣៣.៣៦៦នាក់ ដែលជាចំនួនស្លាប់ខ្ពស់ជាងគេបំផុតនៅក្នុងបញ្ជីឈ្មោះរដ្ឋនៅសហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ ជាប់លំដាប់លេខ២ ដែលតួមានអ្នកស្លាប់ចំនួន១៧.៤៦៨នាក់ ។ រដ្ឋកាលីហ្វ័រនីញ៉ា រដ្ឋ New Jersey និងរដ្ឋផ្លរីដា ត្រូវបានគេបញ្ជាក់ថា មានអ្នកស្លាប់ជាង១៦.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top