Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់លើស ៧,៥លាននាក់ ខណៈឥណ្ឌូនេស៊ី មានករណីថ្មីលើសពី ៣ពាន់នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩នៅតែបន្តឆ្លងរាលដាលនៅក្នុងបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងលើសពី ៧,៥លាននាក់ គិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន ៣.៣៧៣នាក់ ។

ក្រសួងសុខាភិបាលបានប្រកាសទិន្នន័យឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបលើសពី ៧,៥លាននាក់ គឺមានរហូតដល់ ៧.៥៥០.២៧៣នាក់ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ៥៥.៧២២នាក់ត្រូវបានចុះក្នុងបញ្ជី ។

សរុបអ្នកស្លាប់បានកើនឡើងដល់ ១១៤.៦១០នាក់ ដែលមានអ្នកស្លាប់ ៥៧៩នាក់ បានចុះក្នុងបញ្ជីនៅទូទំាងប្រទេស គិតត្រឹមថ្ងៃអាទិត្យ ។

នេះជាលើកទី១ហើយ ក្នុងរយៈពេលជិង ៣ខែ មកនេះ នៅពេលដែលមានករណីថ្មីសម្រាប់រយៈពេលមួយថ្ងៃស្ថិតនៅក្រោម ៦០.០០០នាក់ និងអ្នកស្លាប់ក្នុងមួយថ្ងៃនៅក្រោម៦០០នាក់ ។

ក្រសួងសុខាភិបាលរបស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌូនេស៊ី បានកើនឡើងដោយតួលេខ ៣.៣៧៣នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលមានអ្នកឆ្លងកើនដល់ ៣៦៥.២៤០នាក់ និងមានអ្នកស្លាប់ពី១០៦នាក់ដល់ ១២.៦១៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top