Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី ៥,៥លាននាក់ ខណៈអ្នកស្លាប់ កើនជិត១៦ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល មានករណីនៃជំងឺកូវីដ១៩លើសពី៥,៥លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥០.៤៧៧នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ។

ក្រសួងបានឲ្យដឹងថា ប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន២២.២៨២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៥.៥១៦.៦៥៨នាក់ ។

ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ២នៅលើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសជាប់លំដាប់ថ្នាក់លេខ៣ ដែលមានអ្នកឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top