Covid-19

អូស្រ្តាលី កំពុងតាមដានករណី ប្រភពការឆ្លងជាចង្កោម វីរុសកូវីដ១៩ នៅទីក្រុង ស៊ីដនី

បរទេស៖ ប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ ឆ្នាំ២០២០ បានប្រញាប់ប្រញាល់តាមដានប្រភពនៃករណីឆ្លងថ្មីមេរោគកូវីដ១៩ ជាក្រុមតូចមួយ ដែលត្រូវបានគេរកឃើញនៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ ដោយអាជ្ញាធរបានជំរុញអោយប្រជាជនធ្វើតេស្ត៍រកវីរុស ប្រសិនបើពួកគេមានរោគសញ្ញាដូចជំងឺផ្តាសាយ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងថ្មីមេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅជាយក្រុងឆ្នេរសមុទ្រភាគខាងជើងរបស់ស៊ីដនី មួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានកត់ត្រានូវករណីឆ្លងចំនួន ៣ ដែលបញ្ចប់នូវករណីសូន្យ ឬគ្មានការរកឃើញវិជ្ជមានវីរុសរយៈពេលជិត ២ សប្តាហ៍។

នាយករដ្ឋមន្រ្តីនៃរដ្ឋ New South Wales លោក Gladys Berejiklian បាននិយាយថា “យើងពិតជាចង់ឡើងលើចំណុចនេះ យើងមិនចង់អោយរឿងនេះនាំឱ្យយើងឈានដល់ប៉ុន្មានថ្ងៃចុងក្រោយមុនថ្ងៃបុណ្យណូអែលទេ ហើយខ្ញុំគ្រាន់តែជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ដូចមុន” ។ Berejiklian បានប្រាប់អ្នកយកព័ត៌មាន។

ប្រទេសអូស្រ្តាលីបានបើកទ្វារផ្ទៃក្នុងរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ននិងបន្ធូរបន្ថយគម្លាតសុវត្ថិភាពសង្គមនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីគ្មានករណីណាមួយត្រូវបានគេរាយការណ៍នៅក្នុងស្ទើរតែគ្រប់រដ្ឋនិងដែនដី។

ប្រទេសអូស្រ្តាលីបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ជាង ២៨.០០០ ករណី និងមានអ្នកស្លាប់ចំនួន ៩០៨ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក្នុងប្រទេសនេះ។ វាប៉ាន់ស្មានថាមានករណីសកម្ម (អ្នកជំងឺកូវីដ) ជាង ៥០ នៅក្នុងប្រទេសនេះដែលភាគច្រើននៃពួកគេបានធ្វើដំណើរត្រលប់ទៅបរទេសវិញ ៕ប្រែសម្រួលៈ ណៃ តុលា

To Top