Covid-19

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ ដោយសារកូវីដ១៩ លើសពី១ពាន់នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩គិតត្រឹមថ្ងៃអាទិត្យកើនដល់១១.០១៩.៣៤៤នាក់ ស្របពេលមានរលកទី២ដែលបានផ្ទុះជំងឺឡើង ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបពលរដ្ឋចំនួន១.០៨៦នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលបានកត់ត្រានៅក្នុងថ្ងសអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសដល់២៦៥.៤១១នាក់ ។

បណ្តាញមន្ទីរពេទ្យរបស់ប្រទេសនេះ បានដួលរលំដោយសាររលកទី២ព្រោះមានវីរុសក្លាយពូជ P1ដែលមានអនុភាពខ្លាំងក្លា និងខ្លាំងជាងប្រភេវវីរុសដើមទៅទៀត ។

បណ្តារដ្ឋមួយចំនួន Mato Grosso, Santa Catarina, Parana និង Rio Grande do Sul ត្រូវបានគេរាយការន៍មកថា មានសមត្ថភាព១០០ភាគរយនៅក្នុងការផ្តល់អង្គភាពថែទាំជំងឺ ដែលមានអ្នកជំងឺបន្តកន្ទុយគ្នារង់ចំាគ្រែសម្រាក ។

រដ្ឋាភិបាល នៃរដ្ឋទាំងនោះ បានស្នើដល់រដ្ឋដទៃទៀតដើម្បីទទួលយក និងធ្វើការព្យាបាលអ្នកជំងឺផ្សេងៗទៀត ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅ ច្រើនជាងគេបំផុត នៅក្នុងប្រទេស ដោយបានប្រកាសអំពីមន្ទីរពេទ្យក្នុងស្រុក ដែលមានផ្តល់កន្លែងសម្រាកចំនួន៨០ភាគរយ និងមានមន្ទីរពេទ្យនៅតាមជនបទមួយ នឹងបើកដំណើរការ នៅក្នុងរដ្ឋធានីនៃរដ្ឋនេះ ៕សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top