Covid-19

រដ្ឋបាលខេត្តកែបបញ្ជា​​ ឱ្យរុះរើបដាឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិត ផលគ្រប់ប្រភេទដើម្បីដាក់ជំនួសដោយខ្លឹមសារ អប់រំពាក់ព័ន្ធ នឹងវិធានការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ទៅកាន់ ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជ កម្មគ្រប់ប្រភេទឱ្យរុះរើបដាឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិត ផលគ្រប់​ប្រភេទដោយ ដាក់ជំនួសមកវិញនូវខ្លឹម​​ សារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី៧ មិថុនាបានបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយ សារអប់រំពាក់ព័ន្ធ នឹងវិធានការការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១០ ខែមិថុ នា ឆ្នាំ២០២១ត់ទៅ។

ផ្អែកលើបញ្ហានេះ ស្នើលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែលក្រុមហ៊ុន បានដាក់កន្លងមកដោយដាក់ជំនួសមកវិញនូវខ្លឹម សារអប់រំនានាពាក់ព័ន្ធ នឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩(ការបោះពុម្ពខ្លឹមសារអប់រំជាបន្ទុករបស់រដ្ឋបាលខេត្ត) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

ករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕

To Top