ភ្នំពេញ៖ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ សមាជិកសមាជិការដ្ឋសភាដែលនឹងត្រូវអញ្ជើញចូលរួមសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។
បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋសភាបានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ដែលមកដល់ពេលនេះ មិនមានករណីវិជ្ជមានពីការធ្វើតេស្តនេះនោះទេ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា លោកឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេ ស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩ ដែលនឹងលើកឡើងយកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។

នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៨:០០ ព្រឹករដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖

១-ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី ៦
នីតិកាលទី៦ ។
២-របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យ បជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។

៣.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃរដ្ឋសភា នីតិកាលទី៦ ចំនួន ២រូប ៖ ១ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តម ប៉ សុវណ្ណ ដលបានសុំលាលង។ ២-ឯកឧត្តម ម៉ន កួន តំណាងរាស្ត្រម ណ្ឌលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ ដលបានសុំលាលែង។
៤-ការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទជាប្រធានគណៈកម្មាធិការជា តិ
រៀបចំការបោះឆ្នោត។
៥-ការបោះឆ្នោតជ្រើសតាំងលោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការ នីតិកម្ម និងយុត្តិធម៌។

៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្លេថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ ។

៧.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲក្រុមហ៊ុន ស្ថេថក ខូ អិលធីឌី សម្រាប់គម្រោ ងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជាឡាវ។

៨-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនអគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានាលើការទិញថាមពល អគ្គិសនីពីបទសវៀតណាម ។

៩-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ឆាយ ណាណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គ មោ ង អភិវឌ្ឍ វារីអគ្គិស នីស្ទឹងតាតលើ អានុភាព ១៥០ មេហ្គាវ៉ាត់ ខេត្តកោះកុង ៕ស.សំណាង

