Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងវីរុស កូរ៉ូណារហូតដល់ជាង១៥ម៉ឺននាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មីជិត៨០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ដែលវិជ្ជមានចំនួន៧៨៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៥០.៧១៤នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣.២៧៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន០៦នាក់ ដែលឆ្លងវីរុសកូរ៉ណា ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

លើសពីនេះ អ្នកជំងឺចំនួន៤៩៦នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១៣៤.៥៩៦នាក់ ។

ប្រទេសមីយ៉ាន់ម៉ា បានរកឃើញវត្តមានវីរុសបង្កជំងឺកូវីដ-១៩ជាលើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×