Covid-19

នគរបាលខេត្តស្វាយរៀង ចំនួន ៣ នាក់បានឆ្លងកូវីត១៩

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹងថា មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៣រូបបានឆ្លងកូវីដ-19 ។

ទី១ ឈ្មោះ ប៊ូ សារ៉េន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
២ ឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង
៣ ឈ្មោះ ខាត់ សារឹម ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ។

រដ្ឋបាលខេត្តអ្នកដែលដឹងខ្លួនមានការពាក់ព័ន្ធស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន៕

To Top