Covid-19

ថ្ងៃនេះប្រេស៊ីល មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាង ១៦០០នាក់ សរុប កើនឡើងដល់ជិត ៥៤ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៦៣៩ នាក់បន្ថែមទៀតពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៣០,១៧៩ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៥៣,៧២៥ករណី ដោយបានបង្កើនចំនួនសរុបដល់ ១៨,៩៦២,៧៦២ ករណី។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះរលកថ្មីនៃការឆ្លងជាមួយមន្ទីរពេទ្យ ដែលមានអ្នកជំងឺជាច្រើនមានអត្រាមរណភាព ២៥១,៥ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់

សេចក្តីប្រកាសបានបន្ថែមទៀតថា រហូតមកដល់ពេលនេះវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ១០៦,២ លានដូស ត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ហើយប្រជាជនជាង ២៧,៧ លាននាក់បានចាក់វ៉ាក់សាំងពេញលេញ៕


ដោយ ឈូក បូរ៉ា

To Top