បរទេស៖ ប្រជាជនសរុបចំនួន ១៨,៥៨ លាននាក់ នៅក្នុងប្រទេសថៃ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដង គិតត្រឹមយប់ថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានកូវីដ ១៩ បានរាយការណ៍តួលេខនេះ នៅថ្ងៃពុធ។ មជ្ឈមណ្ឌលបានឱ្យដឹងថា ប្រជាជន ២៨% ឥឡូវនេះ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ ហើយប្រជាជនចំនួន ៤,០៨ លាននាក់ ក្នុងចំណោម ១៨,៥៨ លាននាក់ បានទទួលថ្នាំបង្ការលើកទី ២ ផងដែរ។
កាលពីថ្ងៃអង្គារ មនុស្សចំនួន ៣៧៩ ២៧១ នាក់ បានចាក់វ៉ាក់សាំងរួចហើយ ហើយប្រជាជនចំនួន ៩៤ ៣៦៣ នាក់ ក្នុងចំណោមពួកគេ គឺបានទទួលថ្នាំលើកទី ២ ។
ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងបាងកកបានរាយការណ៍ថា នៅថ្ងៃអង្គារវ៉ាក់សាំង Astra Zeneca ចំនួន ៤១៥ ០០០ ដូស ដែលផ្តល់ដោយចក្រភពអង់គ្លេស បានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិប្រហែលម៉ោង ៩ យប់៕
ប្រែសម្រួលៈ ណៃ តុលា
