Covid-19

ប្រ៊ុយណេ ប្រកាសអ្នកស្លាប់ដំបូង បង្អស់ដោយសារជំងឺកូវីដ-១៩ ក្រោយពីផ្ទុះជាង១ឆ្នាំមកនេះ

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារ ដែលជាអ្នកស្លាប់ ដំបូងបង្អស់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ក្នុងរយៈពេលជាង១ឆ្នាំ ខណៈដែលខ្លួនបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺជាថ្មី ។


ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីម្នាក់វ័យ៨៥ឆ្នំា និងបុរសម្នាក់អាយុ៦៩ឆ្នាំ ទាំងពីរនាក់ជាពលរដ្ឋប្រ៊ុយណេ បានស្លាប់ បន្ទាប់ពីមេរោគឆ្លងចូលដល់សួត ក្រោយពីបានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលនៅក្នុងខែនេះ ។


ដែលនាំឲ្យចំនួននៃអ្នកស្លាប់សរុបដោយសារវីរុស នៅក្នុងប្រទេសដែនកោះមួយនេះកើនដល់៥នាក់ គិតពីចាប់ផ្តើមមានជំងឺ ឆ្លងរាតត្បាត ។


ប្រទេសនេះ គឺមានពលរដ្ឋប្រមាណ៤៥០.០០០នាក់ប៉ុណ្ណោះ ហើយត្រូវបានគេរាយការណ៍ថា នេះជាតួលេខនៃអ្នកស្លាប់ចុង ក្រោយបង្អស់ដោយជំងឺកូវីដ-១៩នៅក្នុងខែមិថុនា ឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top