Covid-19

មីយ៉ាន់ម៉ា បន្ថែមពេលវេលាសម្រាប់ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតដល់ចុងខែកញ្ញា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ថា គណៈកម្មាធិការកណ្តាលបង្ការជំងឺ និងត្រួតពិនិត្យការព្យាបាលជំងឺកូវីដ -១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនពេល វេលាសម្រាប់វិធានការទប់ស្កាត់ប្រឆំាងនឹងជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។


ការបន្លាយពេល នឹងត្រូវដាក់ក្នុងបទបញ្ជាទាំងឡាយ សេចក្តីប្រកាសនានា ដែលបានប្រកាសពីដំបូងដោយតំណាងសហព័ន្ធនៃអង្គភាពរដ្ឋាភិបាល និងរដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កឡើងដោយវីរុស ។ សេចក្តីប្រកាសបានដាក់ថាដូច្នេះ ។


ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.១៦៦នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនសរុបនៅក្នុងប្រទេសបានកើនឡើងដល់៣៩២.៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ។


ក្រសួងបានឲ្យដឹងថា សរុបអ្នកស្លាប់បន្ថែមទៀតចំនួន១០៦នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបើនដល់១៥.១៨៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top