Covid-19

ថ្ងៃនេះសិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១៦០០ករណី

សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៤៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៨៩,៥៣៩ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងថ្មីចំនួន ១,២៨០ ករណី ស្ថិតនៅក្នុងសហគមន៍ ៣៦២ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៥ ករណីទៀតត្រូវបាននាំចូល។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា សរុបចំនួន ១,២៨៨ ករណីនៃជំងឺកូវីដ -១៩ បច្ចុប្បន្នត្រូវបានគេដាក់នៅមន្ទីរពេទ្យ ដោយមានករណីធ្ងន់ធ្ងរចំនួន ១៩៤ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ២៧ករណី ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់ ICU។

គួរបញ្ជាក់ថា ៨២ ភាគរយនៃប្រជាជនក្នុងតំបន់បានទទួលថ្នាំបង្ការពេញលេញ ហើយ ៨៥ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូសនេះបើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី៕

ដោយ ឈូក បូរ៉ា

To Top
×