Covid-19

នៅម៉ាឡេស៊ី មានអ្នកទោសជាងម៉ឺននាក់ បានឆ្លងជំងឺកូវីដ-១៩

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២១ថាលោក Ismail Mohamed Said អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលជាង៥១.០០០នាក់ រួមទាំងអ្នកទោសបុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន ។

ថ្លែងនៅក្នុងសភានៅថ្ងៃអង្គារទី ២៨ ខែកញ្ញានេះ លោកវេជ្ជបណ្ឌិត Ismail បានលើកឡើងថា តួលេខពីនាយកដ្ឋានពន្ធនាគារបានបង្ហាញថា បុគ្គលសរុបចំនួន៥១.១២៣នាក់រួមមាន អ្នកទោសពន្ធនាគារ បុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ។

ពួកគេរួមបញ្ចូលទាំងទារក៩នាក់ដែលបានកើតនៅក្នុងពន្ធនាគារផងដែរ ។

គាត់កំពុងឆ្លើយតបទៅនឹងសំនួរបន្ថែមពីតំណាងរាស្រ្តគណបក្សប្រឆាំង RSN Rayer ដែលបានសួរ ថាតើ មានផែនការណាមួយដោយនាយកដ្ឋានពន្ធនាគារដើម្បីចាក់វ៉ាក់សាំងដល់អ្នកទោសទាំងនោះទេ ។

គាត់បានថ្លែងថា អ្នកទោសនៅក្នុងគុកគួរតែត្រូវបានចាក់វ៉ាក់សាំងផងដែរ ហើយត្រូវផ្តល់វ៉ាក់សាំងល្អបំផុត ។

លោកអនុរដ្ឋមន្រ្តីរូបនេះបានឆ្លើយតបថា ក្រសួងរបស់គាត់នឹងធានាថាបុគ្គលិកពន្ធនាគារ និងអ្នកទោសត្រូវបានផ្តល់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×