Covid-19

សហរដ្ឋអាមេរិក ថានៅតាមមន្ទីរពេទ្យ ភាគច្រើនមិនមានកន្លែងដាក់អ្នកជំងឺកូវីដ-១៩ នោះទេ ក្រោយពីមានករណីឆ្លងថ្មីៗ


វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នំា២០០២១ថា មន្ទីរពេទ្យជាច្រើនបានគ្របដណ្តប់ដោយអ្នកជំងឺចាប់តាំងពីមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ។


វេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរដ្ឋសហអាមេរិក បានលើកឡើងថា “ប្រព័ន្ធថែទាំសុខភាពនៅផ្នែកខ្លះនៃប្រទេស គឺស្ថិតនៅក្នុងស្ថានភាពលំបាក” ។

វេជ្ជបណ្ឌិតរូបនេះបានលើកឡើងថា “ពួកគេកំពុងក្រោកពីគ្រែ” ដោយបានបន្ថែមថា បុគ្គលិកពេទ្យបានខិតខំយ៉ាងខ្លាំងដើម្បីចាក់វ៉ាក់សាំងការពារដល់មនុស្ស ។

វេជ្ជបណ្ឌិតបានបញ្ជាក់ថា មនុស្សដែលមិនត្រូវបានចាក់វ៉ាក់សាំង គឺមានលទ្ធភាពនៅមន្ទីរពេទ្យ១០ដងច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំង។ វេជ្ជបណ្ឌិតបានថ្លែងថា “មន្ទីរពេទ្យរបស់យើងពោរពេញទៅដោយមនុស្សដែលមិនបានចាក់វ៉ាក់សាំងការពារ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top