Covid-19

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣១០០ករណី សរុបកើនឡើងដល់ជិត ២០ម៉ឺនករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីចំនួន ៣,១៦៣ករណគ នៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសឡើងដល់ ១៩៨,៣៧៤ករណី។

ក្រសួងសុខាភិបាលសិង្ងបុរី (MOH) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាក្នុងចំណោមករណីថ្មីចំនួន ២៧៤៥ ករណីស្ថិតនៅក្នុងសហគមន៍ ៤១៤ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក និង ៤ករណីជាករណីនាំចូល។

ករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៦៧២ ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ៦១ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង អត្រាប្រើប្រាស់អង្គភាពថែទាំដែលពឹងផ្អែកខ្លាំង (ICU) សរុបបច្ចុប្បន្នគឺ ៦៨,៣ ភាគរយ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា លើសពីនេះ អ្នកជំងឺ១៣នាក់ ទៀតបានស្លាប់ដោយសារផលវិបាក ដោយសារការ ឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបរបា់ប្រទេសនេះ កើន ឡើងដល់៤០៧ នាក់៕

ដោយ ឈូក បូរ៉ា

To Top
×