ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៦៣៦នាក់ អ្នកជាសះស្បើយចំនួន ១១៦ ០២៤នាក់ និងអ្នកស្លាប់ចំនួន ២ ៨៧៦នាក់៕

