Covid-19

អូស្ត្រាលី បញ្ជាក់រកឃើញជម្ងឺកូវីដ១៩ ប្រភេទថ្មី Omicron ចំនួន២ ករណី

បរទេស៖ មន្ត្រីសុខាភិបាលនៃប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ពីការរកឃើញមេរោគកូរ៉ូណាប្រភេទថ្មី Omicron ចំនួន២ករណីនៅក្នុងប្រទេស សម្រាប់ជាលើកដំបូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ANI នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។


យោងទៅតាមកាសែត Kyodo News បានឲ្យដឹងថា រដ្ឋ New South Wales បានរាយការណ៍ពីករណីជម្ងឺកូវីដ១៩ប្រភេទថ្មី Omicron ចំនួន២។

ផ្ទាំងពាណិជ្ជកម្ម


រដ្ឋាភិបាលនៃរដ្ឋនេះ បាននិយាយថា ខ្លួនទើបបានបញ្ជាក់ថា អ្នកដំណើរពីររូប ដែលបានមកពីអាហ្វ្រិកខាងត្បូង ហើយដល់ក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃសៅរ៍ គឺមានឆ្លងជម្ងឺកូវីដ១៩ប្រភេទថ្មី ហើយអ្នកដំណើរទាំងពីររូបនោះ សុទ្ធតែបានចាក់ថ្នាំវ៉ាក់សាំង និងគ្មានរោគសញ្ញានោះទេ។


គួរបញ្ជាក់ថា ជម្ងឺកូវីដ១៩ប្រភេទថ្មី Omicron ដែលត្រូវបានប្រទះឃើញដំបូង នៅក្នុងតំបន់អាហ្វ្រិកខាងត្បូងនេះ បានបង្កឲ្យមានភាពតានតឹងកើនឡើង នៅទូទាំងពិភពលោក ស្របពេលដែលវាត្រូវបានគេគិតថា មានគ្រោះថ្នាក់ខ្លាំងជាងជម្ងឺកូវីដ១៩ប្រភេទ Delta៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×