វ៉ាស៊ីងតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនប្រភេទ Delta បន្តជំរុញការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលករណីវីរុសក្លាយពូជ Omicron ត្រូវបានរកឃើញនៅរដ្ឋយ៉ាងហោចណាស់ចំនួន៦គិតត្រឹមថ្ងៃសុក្រ ។
“ ខ្ញុំដឹងថាព័ត៌មានគឺផ្តោតលើ Omicron ប៉ុន្តែយើងគួរតែចងចាំថា ៩៩,៩ភាគរយនៃករណីនៅក្នុងប្រទេសឥឡូវនេះគឺមកពីវីរុសបំប្លែងខ្លួនថ្មីកើតឡើងនៅដីសណ្ត” នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC) លោក Rochelle Walensky បានប្រាប់ឲ្យដឹងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ។
លោក Walensky បានលើកឡើងថា ជាមធ្យមរយៈពេល៧ថ្ងៃនៃករណីបច្ចុប្បន្នគឺប្រហែល៨៦.៤០០នាក់ជាមធ្យមរយៈពេល៧ថ្ងៃនៃការចូលមន្ទីរពេទ្យគឺប្រហែល៦.៣០០នាក់ក្នុង១ថ្ងៃ ហើយជាមធ្យមរយៈពេល៧ថ្ងៃនៃការស្លាប់ប្រចាំថ្ងៃគឺប្រហែល៨៦០នាក់ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
លោក Walensky បានជំរុញឱ្យជនជាតិអាមេរិក ឲ្យទទួលថ្នាំបង្ការ ឬដូសជំរុញ ខណៈដែលតំបន់ដីសណ្ត បន្តកើនឡើងករណីនៅទូទាំងប្រទេស ជាពិសេសចំពោះអ្នកដែលមិនបានទទួលថ្នាំបង្ការ ។
ករណីវីរុសបំប្លែងខ្លួន Omicron ជាច្រើនករណីត្រូវបានគេរកឃើញនៅជុំវិញសហរដ្ឋអាមេរិក ។ រដ្ឋ Nebraska ញ៉ូវយ៉ក និងហាវ៉ៃ គឺជាចុងក្រោយគេបង្អស់ក្នុងការប្រកាសពីការឆ្លង បូកទាំងរដ្ឋ កាលីហ្វ័រញ៉ា មីនីសូតា និងរដ្ឋខូឡូរ៉ាដូ ផងដែរ ៕