Covid-19

វៀតណាម រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ជិត១៥.០០០នាក់


ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤,៥៩៩នាក់ កាលពីថ្ងៃពុធ ក្នុងនោះមានអ្នកឆ្លងក្នុងស្រុកចំនួន១៤.៥៩៥នាក់ និងនាំចូលចំនួន៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួនបានឲ្យដឹងដូច្នេះ ។

ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានភាគខាងត្បូង រួមទាំង១.៤៧៥នាក់នៅទីក្រុងហូជីមិញ ហើយចំនួន៨៧៤នាក់នៅខេត្ត Tay Ninh និង៧៨១នាក់នៅខេត្ត Soc Trang ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសកើនឡើងដល់ ១.៣៥២ នាក់ ជាមួយនឹងការស្លាប់ចំនួន ២៦.៩៣០នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.០៣៦.៣៩៣នាក់ បានជាសះស្បើយ រហូតមកដល់ពេលនេះ កើនឡើង ២៤.៧៣៧នាក់ ធៀបនឹងថ្ងៃអង្គារ ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ជាង១២៩លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ចំនួន៥៥,៥លានដង ត្រូវបានចាក់ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺ កូវីដ-១៩ ក្នុងស្រុកជិត១,៣៥លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top