Covid-19

មីយ៉ាន់ម៉ា រកឃើញថា មានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron បន្ថែមទៀត៤២ករណី

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤២ករណីបន្ថែមទៀត ដែលជាប្រភេទបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបឡើងដល់១១៨នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ។

ការចេញផ្សាយនេះបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងជនជាតិមីយ៉ាន់ម៉ាចំនួន៣៦នាក់ និងជនបរទេស៦នាក់ ដែលថ្មីៗនេះបានមកដល់ប្រទេសមីយ៉ាន់ម៉ា ដោយជើងហោះហើរសង្គ្រោះ។

យោងតាមតួលេខរបស់ក្រសួងកាលពីថ្ងៃចន្ទ ចំនួននៃការឆ្លងជំងឺកូវីដ-១៩បានកើនឡើងដល់៥៣៣.២៤៤នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានករណីថ្មីចំនួន១០១នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩.៣០៤នាក់ គិតត្រឹមថ្ងៃច័ន្ទ។ អ្នកជំងឺសរុបចំនួន៥១១.៣៣៣នាក់នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរកឃើញ២ករណីវិជ្ជមានកូវីដ-១៩ជាលើកដំបូងរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០២០ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×