ព្រឹត្តិការណ៍ប្រចាំថ្ងៃ

បទវិភាគ ៖ ភាពសន្ទុះខ្លាំងក្លា នៃទីផ្សារប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន គឺជាការឆ្លុះបញ្ចាំង យ៉ាងរស់រវើក នៃកម្លាំងសេដ្ឋកិច្ចប្រទេសចិន

ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង ទីផ្សារប្រើប្រាស់របស់ប្រទេសចិន គឺមានការចាប់ផ្តើមដ៏ល្អ ។ តាមទិន្នន័យដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយ និងម្ហូបអាហារសំខាន់ៗ នៅទូទាំងប្រទេសចិន បានកើនឡើង៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ទិន្នន័យនេះមិនត្រឹមតែឆ្លុះបញ្ចាំង ពីភាពរុងរឿង នៃទីផ្សារក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះទេ ថែមទាំងក៏បានឆ្លុះបញ្ចាំងយ៉ាងរស់រវើក ពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។

ក្រឡេកទៅមើលភាពសន្ទុះខ្លាំងក្លាតាមរយៈទិន្នន័យ ចំណាយសរុប នៃការធ្វើដំណើរទេសចរណ៍ របស់ភ្ញៀវទេសចរណ៍ ក្នុងប្រទេសចិន ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនមាន ដល់ទៅ៦៣២.៦៨៧ប៊ីលានយាន់ប្រាក់ចិន ដែលកើនឡើង៤៧.៣ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ។ ចណូលបានមកពីការលក់សំបុត្រ ភាពយន្តមានចំនួន៨.០១៦ប៊ីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាសត្រ នៃការលក់សំបុត្រភាពយន្តក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ប្រាក់ចំណូលបានពីការលក់ជាមធ្យមប្រចាំថ្ងៃ នៃអាជីវកម្មដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទូទាំងប្រទេសចិន បានកើនឡើង៥២.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ប្រការទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញប្រទេសចិន ដ៏រស់រវើក និងបង្កើនជំនឿចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះការអភិវឌ្ឍននៃសេដ្ឋកិច្ចប្រទេសចិន ។
ភាពសន្ទុះខ្លាំងក្លា នៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បានឆ្លុះបញ្ចាំងពីនិន្នាការវិវឌ្ឍ ទៅរកភាពល្អប្រសើរ ជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចប្រទេសចិន បានឆ្លុះបញ្ចាំងពីសក្តានុពល នៃទីផ្សារតម្រូវការក្នុងស្រុក ដែលមានទ្រង់ទ្រាយធំ របស់ប្រទេសចិន ហើយក៏បានបំផុស បន្ថែមទៀតនូវកម្លាំងចលករ នៃភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចប្រទេសចិនផងដែរ ។

តម្រូវការក្នុងស្រុកគឺជាកម្លាំងចលករ ជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយទីប្រើប្រាស់យ៉ាងធំធេង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានឆ្លុះបញ្ចាំងពីអនាគត ទីផ្សារយ៉ាងទូលំទូលាយនិង សក្តានុពលតម្រូវការ ក្នុងស្រុកដ៏ធំធេងនៃសេដ្ឋកិច្ចប្រទេសចិន។ បើមើលពីក្រឹត្យក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច លក្ខណៈពិសេសនៃសេដ្ឋកិច្ចប្រទេសធំៗ សុទ្ធតែដឹកនាំដោយតម្រូវការក្នុងស្រុក និងមានវដ្តនៅផ្ទៃក្នុង។ ការប្រើប្រាស់គឺជាតម្រូវការចុងក្រោយ ដែលជាតំណភ្ជាប់ដ៏សំខាន់និងជាក្បាលម៉ាស៊ីន ដ៏សំខាន់សម្រាប់ធ្វើឱ្យវដ្ត ក្នុងស្រុកមានភាពរលូននិងមានកម្លាំង ជំរុញយូរអង្វែងសម្រាប់សេដ្ឋកិច្ច ។

ប្រទេសចិនមានប្រជាជន ចំនួនជាង១៤០០លាននាក់ GDPគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី១ម៉ឺន២ពាន់ដុល្លារអាមេរិក ហើយមានទីផ្សារ ដ៏មានទ្រង់ទ្រាយធំ ដែលប្រកបដោយសក្តានុពលធំបំផុត នៅលើពិភពលោក ។ ស្ថានការណ៍ជាមូលដ្ឋាន ដែលមានភាពល្អប្រសើរ ក្នុងរយៈពេលយូរ នៃការអភិវឌ្ឍការប្រើប្រាស់របស់ប្រទេសចិន មិនបានកែប្រែរទេ ហើយនិន្នាការទូទៅ នៃការលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់នៃការប្រើប្រាស់ក៏ មិនបានកែប្រែដែរ។ ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនបានផ្តល់ការបំផុស គំនិតម្តងទៀតថា កំណើន នៃការប្រើប្រាស់របស់ប្រទេសចិន មានលំហទូលំទូលាយ ហើយយើងមានមូលដ្ឋាន និងមានទីបង្អែកទាំងស្រុង ក្នុងការបញ្ចេញសក្តានុពល នៃការប្រើប្រាស់ដែលបានបង្កប់ក្នុង ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។ ការសម្របទៅតាមនិន្នាការនៃការអភិវឌ្ឍ ធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារមានភាពសំបូរបែប ទីផ្សារប្រើប្រាស់ដែលមានការច្នៃប្រឌិត និងការជំរុញសក្តានុពល នៃការប្រើប្រាស់ នោះមុខជានឹងបំពេញ តាមបំណងប្រាថ្នារបស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អប្រសើរជាមិនខាន ហើយធ្វើឱ្យក្បាលម៉ាស៊ីននៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់មានភាពកាន់តែមុតមាំ និងមានភាពរស់រវើកកាន់តែខ្លាំងក្លា ។

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាព មិនប្រាកដប្រជាជាច្រើន GDPរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣បានកើនឡើង៥.២ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០២៣ ដែលបង្ហាញពីនិន្នាការទូទៅ ដែលមានល្អប្រសើរឡើងនិងស្ថិរភាព ។ ពេលថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុជាច្រើន លើពិភពលោកបានចេញផ្សាយរបាយការណ៍ ស្តីពីការរំពឹងទុក ចំពោះសេដ្ឋកិច្ចឆ្នាំ២០២៤ដោយសុទ្ធតែយល់ឃើញថា មូលដ្ឋានគ្រឹះ ដែលវិវឌ្ឍទៅរកស្ថិរភាព និងភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ច ប្រទេសចិននឹងត្រូវពង្រឹងបន្ថែមទៀត ហើយការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងកំណែទម្រង់នៃឧស្សាហកម្មនឹង បន្តជំរុញឱ្យបង្កើតកម្លាំងចលករ ដោយឥតឈប់ឈរ ។

ភាពស្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ និងសេដ្ឋកិច្ចឆ្នាំថ្មីដ៏រស់រវើកគឺជាការបកស្រាយយ៉ាងរស់រវើកនៃការបន្តមានភាពល្អប្រសើរ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការមានសុភមង្គលយ៉ាងខ្លាំង របស់ប្រជាជនចិន ។ ប្រទេសចិនដែលពោរពេញ ទៅដោយភាពរស់រវើក មុខជានឹងបំផុស សក្តានុពល ដែលបង្កប់នៅក្នុងមនុស្ស រាប់រយលាននាក់ និងធ្វើឱ្យប្រទេសចិន នាថ្ងៃស្អែកមានភាព កាន់តែប្រសើរឡើង!

To Top