សេដ្ឋកិច្ច

បទវិភាគ ៖ ពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ក្នុងឆ្នាំ ២០២៤ នឹងចាប់ដំណើរ ការថ្មីម្តងទៀត

តាមទិន្នន័យ ដែលប្រកាស ដោយអគ្គនាយកដ្ឋានគយចិន នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ទំហំនាំចេញនាំចូល សរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ ក្នុងនោះការនាំចេញមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ឯការនាំចូលមានចំនួន ១៧,៩៩ ទ្រីលានយាន់ប្រាក់ចិន ។ ពីមួយត្រីមាសទៅមួយត្រីមាស បានកើនឡើងជាបន្តបន្ទាប់ ហើយនៅត្រីមាសទី ៤ ពីមួយខែ ទៅមួយខែមានភាពកាន់តែល្អប្រសើរ ។ល។ “តារាងពិន្ទុ”នៃពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ ដែលប្រកាល ដោយអគ្គនាយកដ្ឋានគយចិន បានបង្កើនជំនឿចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត ។

បើមើលពីសភាពការណ៍ទូទៅ នៃពាណិជ្ជកម្មអន្តរជាតិ អ្នកផងទាំងពួងនឹង យល់ច្បាស់ ថែមមួយកម្រិតទៀត ចំពោះ”តារាងពិន្ទុ” ដែលបានមកដោយ មិនងាយនេះ ។ បច្ចុប្បន្ននេះ ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ ការពារនិយមខាងពាណិជ្ជកម្ម របស់ប្រទេសមួយចំនួន បានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រ នយោបាយនៅតែកើតឡើងឥតឈប់ឈរ ហើយពាណិជ្ជកម្មជាមួយបរទេស របស់អង្គភាព សេដ្ឋកិច្ចសំខាន់ៗ លើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងជាទួទៅ ។ ក្នុងបរិបទបែបនេះ សមិទ្ធផលគួរ ឱ្យកត់សម្គាល់ ដែលទទួលបានក្នុងការ នាំចេញនាំចូលរបស់ចិន គឺល្អជាងការរំពឹងទុក ដែលជាកម្លាំងជំរុញ ដ៏ខ្លាំងក្លាសម្រាប់ ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ។

តើភាពធន់និង កម្លាំង រស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន គឺមកពីណា ? បើមើលពីការនាំចេញអាចឃើញថា ចិនបានក្តាប់ជាប់ នូវបញ្ហាគន្លឹះ ចំនួនពីរ ពោលគឺ “ទីផ្សារ”និង”ផលិតផល ” ។ នៅឆ្នាំ ២០២៣ ការនាំចេញផលិតផលគ្រឿង ចក្រនិងអេឡិចត្រូនិក របស់ប្រទេសចិនបានឡើងដល់ ១៣,៩២ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើន ឡើង ២,៩ ភាគរយ ។ ក្នុងនោះ ទំហំនាំចេញសរុបនៃ”ផលិតផលចំនួន ៣”ដែលមានរថយន្តដឹក អ្នកដំណើរដើរដោយ ថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយ ថាមពលសូឡាជាតំណាងមានចំនួនលើសពី ១ ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូងដែលកើនឡើង ២៩,៩ ភាគរយ ។ តាមទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តប្រទេសចិនចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅឆ្នាំ ២០២៣ បរិមាណផលិត និងលក់ រថយន្តរបស់ចិនសុទ្ធតែបានលើសពី ៣០ លានគ្រឿងជាលើកដំបូង ដែលបានជាប់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោក ក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។

តាមការប៉ាន់ប្រមាណ របស់អង្គការពាណិជ្ជកម្ម ពិភពលោកឱ្យដឹងថា កូតាទីផ្សារអន្តរជាតិនៃការនាំចេញរបស់ចិនក្នុងឆ្នាំ ២០២៣ នៅតែស្ថិតក្នុងកម្រិតខ្ពស់ បង្គួរ ពោល គឺ ប្រហែល ១៤ ភាគរយ ។ ប្រទេសចិនបានពង្រីកយ៉ាងពេញ លេញនូវឧត្តមភាពរបស់ប្រទេសធំបំផុតខាងផលិតកម្មលើទូទាំងពិភពលោក ។ នៅឆ្នាំ ២០២៣ ក្នុងទំហំនាំចេញ សរុបរបស់ប្រទេសចិន ដែលមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ផលិតផលនៃឧស្សាហកម្មកម្ម ន្តសាលក៏បានឡើងដល់ ២៣,៥១ ទ្រីលានយាន់ប្រាក់ចិនផងដែរ ។ ក្នុងនោះ ការនាំចេញខាងមុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង ២,៨ ភាគរយដែលមានសមាមាត្រ ត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប ។ ជាពិសេស គឺឧស្សាហកម្មផលិតនាវា និងរថយន្តបានក្លាយ ជាឧស្សាហកម្ម ដែលទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា កំពុងទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ ។

ការបើកទូលាយ ចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់បាន និងកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយវេទិកាថ្មីនិងមុខរបរថ្មី មាននិន្នាការអភិវឌ្ឍន៍ ដ៏ល្អប្រសើរ ។ នៅឆ្នាំ ២០២៣ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីរបស់ចិនបានពង្រីកដល់ចំនួន ២២ កន្លែង ហើយទំហំនាំចេញនាំចូលសរុបមានចំនួន ៧,៦៧ ទ្រីលានយាន់ ប្រាក់ចិន ដែលបានកើនឡើង ២,៧ ភាគរយ ។ តាមស្ថិតិជាជំហានដំបូងបានឱ្យដឹងថា ការនាំចេញនាំចូលតាមប្រព័ន្ធ ធុរកិច្ចអេឡិចត្រូនិក ឆ្លងដែនរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ២,៣៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១៥,៦ ភាគរយ ។

បើមើលពីការនាំចូល អាចឃើញថា ទីផ្សារតម្រូវការក្នុងស្រុកដែលប្រកបដោយសក្ដានុពលដ៏ធំធេងរបស់ប្រទេសចិនបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លា ។ ផលិតផលក្នុងស្រុក សរុបរបស់ចិន(GDP)នៅឆ្នាំ ២០២៣មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង៥,២ ភាគរយបើប្រៀបធៀប នឹងឆ្នាំ ២០២២ ហើយបានកាន់លំដាប់ថ្នាក់ ឈានមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ សេដ្ឋកិច្ចទទួល បានការអភិវឌ្ឍប្រកប ដោយស្ថិរភាពនិងភាពរឹងមាំ ហើយអ្នកប្រើប្រាស់មាន ជំនឿចិត្តនិងហ៊ានចំណាយប្រាក់ ។

សមិទ្ធផលគួឱ្យកត់សម្គាល់ នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន គឺ អាស្រ័យលើការគាំទ្រដ៏ខ្លាំងក្លានៃគោលនយោបាយ។ ចាប់តាំងពីចូលឆ្នាំ ២០២៣ មក ដើម្បីជួយ សហគ្រាសពាណិជ្ជកម្មបរទេសរបស់ចិនឱ្យដោះស្រាយបញ្ហា ដូចជាចរាចរណ៍ទំនិញ មានភាពមិនសូវ រលូននិង ការលំបាក ផ្នែកប្រាក់ទុកជា ដើម រដ្ឋាភិបាលចិន បានដាក់ចេញ នូវវិធានការមួយចំនួន សម្រាប់ជំរុញ ឱ្យពាណិជ្ជកម្មជាមួយបរទេស រក្សាស្ថិរភាពនិង លើកកម្ពស់គុណភាព ។ នៅឆ្នាំ ២០២៣ សហគ្រាសពាណិជ្ជកម្មបរទេស ដែលទទួលបានសមិទ្ធផល ជាក់ស្តែងខាងនាំចេញនាំចូលមានចំនួនលើសពី ៦០ ម៉ឺនសហគ្រាសជាលើកដំបូង ។
ប្រទេសចិនបន្តពង្រីក ការនាំចូលដែលបាននិងកំពុង ប្រែក្លាយជាកាលានុវត្តភាពកាន់តែច្រើនឡើងៗសម្រាប់ឱ្យពិភពលោកចែករំលែកជាមួយគ្នា ។ ក្នុងមួយឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើជាសាក្សីនៃ”ការចូលរួមពិព័រណ៍ទាំង ៦ លើក”របស់មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ទ្រង់ទ្រាយនៃផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មី នៃសហគ្រាសជាច្រើន បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្រ្តនៃពិព័រណ៍នាំចូលចិនអន្តរជាតិ អត្រាអន្តរជា តូបនីយកម្ម នៃសហគ្រាសដែលចូលរួមក្នុងពិព័រណ៍ ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Canton )តាមអហ្វឡាញ បានបំបែក កំណត់ត្រាខ្ពស់ថ្មី ស្តង់តាំងពិព័រណ៍ខ្សែ សង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីមួយនៅទូទាំងពិភពលោក គឺ ពិបាកទទួលបាន ។ល។ ពិព័រណ៍សំខាន់ៗ មួយចំនួនដែលរៀបចំ ធ្វើដោយប្រទេសចិន បានផ្តល់ ឱកាសកាន់តែច្រើន សម្រាប់ឱ្យសហគ្រាសផលិតកម្ម ពិភពលោកចូលក្នុងទីផ្សារចិន ហើយទីផ្សារធំរបស់ចិន កំពុងក្លាយជាទីផ្សារធំ របស់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ។

ក្រៅពីទីផ្សារ ប្រើប្រាស់ ពាណិជ្ជកម្មជាមួយបរទេស របស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំង ដល់ភាពរលូននៃខ្សែសង្វាក់ ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ ផ្គង់សកលផងដែរ ជាពិសេស ភាពរលូនខាងពាណិជ្ជកម្មរវាងចិន និងប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” គឺ គួរឱ្យកត់សម្គាល់។ តាមទិន្នន័យ ស្ថិតិរបស់អគ្គនាយកដ្ឋាន គយចិនបង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលរវាងចិន និងប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” បានឡើងដល់ ១៩,៤៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជា ៤៦,៦ ភាគរយនៃទំហំនាំចេញសរុប ។ ទំហំនាំចេញ នាំ ចូលសរុបរវាងចិនជាមួយ ប្រទេសអាមេរិកឡាទីននិងអាហ្រ្វិកបានឡើងដល់ ៣,៤៤ ទ្រីលានយាន់ ប្រាក់ចិននិង ១,៩៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៨ ភាគរយនិង ៧,១ ភាគរយដោយឡែកពីគ្នា ។

នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៤ ដល់ ៣,១% ។ មួយផ្នែក គឺ ដោយមកពីកំណើននៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោកដែលបូករួមទាំងប្រទេសចិនជាដើមពោរពេញទៅដោយភាពធន់ ហើយមួយផ្នែកទៀត គឺដោយមកពីល្បឿនធ្លាក់ចុះ នៃអតិផរណាសកលលឿនជាងការរំពឹងទុក ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ប្រហែលនឹងឡើងដល់ ៣០ ភាគរយ ដូច្នេះ ចិននៅតែជាក្បាលម៉ាស៊ីន ដ៏ធំបំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល ។

សម្លឹងមើលទៅ ឆ្នាំ ២០២៤ យើងមិនត្រឹមតែត្រូវ មើលឃើញភាពមិនប្រាកដប្រជានិងអស្ថិរភាពនៃបរិយាកាសខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ មើលឃើញ នូវការ សន្សំទុក ជាបន្តបន្ទាប់ នៃលក្ខខណ្ឌដែលមានអំណោយ ផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិង ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនផងដែរ ។ សន្និសីទស្តីពីការងារ សេដ្ឋកិច្ចមជ្ឈិមចិនដែលបានធ្វើឡើងនៅចុងឆ្នាំ ២០២៣ បានលើកឡើងថា ត្រូវពន្លឿនការពូនជ្រំកម្លាំង ចលករថ្មីសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេស ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ក៏ដូចជាពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ។ យើងមាន ជំនឿចិត្តថា ក្រោមការគាំទ្រនៃគោលនយោបាយ គ្រប់ប្រភេទសម្រាប់លំនឹង សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយបរទេសនិង កិច្ចខិតខំប្រឹងប្រែង រួមរបស់សហគ្រាសពាណិជ្ជកម្ម បរទេសទាំងឡាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងបន្តដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំតទៅទៀត ៕

To Top