នៅលើលោកយើងនេះ រឿងអ្វីក៏អាចកើតមានបានដែរ អ្នកខ្លះចំណាយលើអាហារមួយពេល 300$ រីឯអ្នកខ្លះទៀត សន្សំរាប់ខែទើបបាន នេះឬជាវាសនា?
ជាក់ស្តែង យុវជន សួ ប្រុសពៅ និង លោក លី ហុងសេង បានចំណាយពេលរាប់ខែសន្សំលុយ ទំរាំអាចទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ក្នុងតម្លៃជាង300ដុល្លារ តែបែរជាមានសំណាង ឈ្នះដំណើរកម្សាន្ត ទៅលេងក្រៅប្រទេស ដោយមិនដឹងខ្លួនដូចគ្នាទៅវិញ។
រង្វាន់ដំណើរកម្សាន្ត ទៅលេងកោះភូកេត ដ៌ល្បីស្រស់ស្អាត ដែលរៀបចំដោយក្រុមហ៊ុន OPPO សម្រាប់អតិថិជន OPPO Reno2 & Reno2 F ឆ្នាំថ្មី ពិតជាធ្វើឲ្យ ប្រុសពៅ និង លោក លី ហុងសេង មានក្តីរំភើបយ៉ាងខ្លាំង រហូតចង់នាំភរិយា ទៅជាមួយថែមទៀតផង។ ប៉ុន្តែលក្ខខណ្ឌក្រុមហ៊ុន ផ្តល់រង្វាន់ជូនតែមួយរង្វាន់ សម្រាប់អតិថិជនមួយរូប អាស្រ័យហេតុនេះ ពួកគាត់ត្រូវ រ៉ាប់រងការចំណាយ លើភរិយារបស់គាត់ម្នាក់ៗ ដោយខ្លួនឯង។
សូមរំលឹកថា ប្រុសពៅ អាយុទើបតែ 18ឆ្នាំ ប្រកបរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល នៅផ្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ជាមួយភរិយា ទើបតែនឹងរៀបការថ្មីថ្មោង។
ប្រុសពៅ ប្រាប់ថា៖ “កាលពីមុនខ្ញុំ ប្រើទូរស័ព្ទ OPPO F5 ហើយពិតជាល្អ ព្រោះថតរូបស៊ែលហ្វីស្អាត ប៉ុន្តែដោយខ្ញុំស្រឡាញ់ទូរស័ព្ទកាមេរ៉ា4 ទើបខ្ញុំខំសន្សំលុយ រយៈពេលបីបួនខែទើបអាចទិញ OPPO Reno2 F នេះបាន។ ខ្ញុំពិតជាសប្បាយ បានទាំងទូរស័ព្ទល្អ និង ឈ្នះដំណើរកម្សាន្ត ទៅលេងកោះភូកេត ថែមទៀតផង”។
ចំណែកឯ លោក លី ហុងសេង វិញ កើតនៅក្នុងគ្រួសារធំ មានបងប្អូនចំនួន 9 នាក់ ហើយលោកជាកូនទី7 មានស្រុកកំណើតនៅ ត្រាំខ្នារ ខេត្តតាកែវ។ បច្ចុប្បន្ន លោកមានអាយុ 37 ឆ្នាំ មានភរិយា និង កូនតូចអាយុ 2ខែ ហើយមានមុខរបរ លក់ដូចចាប់ហួយតិចតួច និង ជាកសិករ។
លោក ហុងសេង រៀបរាប់ថា ក្នុងមួយខែគាត់អាចរកចំណូល បានចាប់ពី 100 ទៅ 200 ដុល្លារ។ “ខ្ញុំបានចំណាយពេល 6 ឬ 7 ខែ សន្សំលុយចង់ទិញទូរស័ព្ទស៊េរីថ្មី OPPO Reno2 F ព្រោះល្បីថាថតរូបស្អាត អេក្រង់ច្បាស់ធំលាតពេញ និង អ៊ីនធឺណែតដើរកាន់តែលឿន។ កាលពីមុនខ្ញុំប្រើ OPPO F3 ហើយវាពិតជាល្អប្រើ ទើបខ្ញុំសម្រេចចិត្តជ្រើសយក OPPO Reno2 F ហើយគុណភាព វាពិតជាត្រូវចិត្តខ្ញុំណាស់”។
យើងនឹងរងចាំមើលបន្តទៀតថា តើ យុវជន ប្រុសពៅ និង លោក ហុងសេង អាចសន្សំថវិកាគ្រប់ចំនួន រួចនាំភរិយារបស់គាត់ ទៅលេងក្រៅប្រទេស ជាមួយគ្នាដែរ ឬយ៉ាងណា ហើយប្រសិនអាណិត ស្រឡាញ់ពួកគាត់ សូមកុំភ្លេចជួយស៊ែរ ក្រែងល៍មានសប្បុរសជន ជួយឧបត្ថម្ភ សម្រេចក្តីបំណងប្រាថ្នា របស់ពួកគាត់៕





