កម្សាន្ត

នាវាបរទេសមួយគ្រឿង នាំភ្ញៀវទេសចរជាង ២ពាន់នាក់ ចូល​កម្សាន្ត នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចណ៍ MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជាង ២.០០០​នា​ក់ ចូលចត​កំព​ង់​ផែ​​អ​ន្ត​រជាតិក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីធ្វើ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា រយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅ​កាន់​ប្រ​ទេ​ស​វៀ​ត​ណា​ម ។ នេះបើយោងតាម AKP ។

តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុបានឱ្យដឹងថា នាវាMARELLA DISCOVERY មានសញ្ជាតិ MALTA មានបណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.​៣​ម៉ែ​ត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ចំនួន ១.៧១៣នាក់ ស្រី ៨​៨​៦នាក់ មាន ១៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៣នាក់ ស្រី ១៦០នាក់ មាន ៤៣​ស​ញ្ជា​តិ ។

នាវា MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេសជាង ២.០០០នាក់ ចាក​ចេ​ញ​ពី​ប្រ​ទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ និង ៤០នាទី ព្រឹក​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ហើយនាវាទេសចរណ៍ មានគម្រោងចាកចេញពីដែនសមុទ្រ នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៩ល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវា MARELLA DISCOVERY ធ្វើ​ដំ​ណើ​រ​ក​ម្សា​ន្ត​តា​ម​តំ​បន់រមណីយដ្ឋានរាម ស្រុកព្រៃនប់ រមណីយដ្ឋានក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕

To Top
×