កម្សាន្ត

នាវាទេសចរណ៍មួយគ្រឿង នាំអ្នកដំណើរជិត ១ពាន់នាក់ ចូលចតនៅកំពង់ផែ ព្រះសីហនុ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ SEABOURN OVATION សញ្ជាតិ BAHAMAS មានបណ្តោយ ២១០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ បាននាំអ្នកដំណើរចំនួន ៥៦៥នាក់នាវិកចំនួន ៤២៧នាក់ ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនកិច្ចនៅព្រះសីហនុ មុននឹងចាកចេញទៅវិញនៅ ម៉ោង ៩យប់នេះ ។

To Top